សូមស្វាគមន៍ការចូលមកកាន់គេហទំព័រព័ត៌មាន ស្តីអំពីលក្ខខ័ណ្ឌ និង ពាក្យសុំចូលរៀនៈ

ដើម្បីធានាបានគុណភាពក្នុងការសិក្សារបស់សិស្សានុសិស្ស ប្រកបដោយគុណភាពខ្ពស់      និងវិន័យ ថ្លៃថ្លូរ ឧត្តមភាព និង និរន្តរភាពសាលាបានរៀបចំលក្ខខ័ណ្ឌ និង ទម្រង់មួយ ចំនួនដូចខាងក្រោម៖

  1. លក្ខខ័ណ្ឌក្នុងការចូលរៀន
  2. លក្ខខ័ណ្ឌក្នុងការសិក្សា
  3. លក្ខខ័ណ្ឌក្នុងការប្រលង
  4. វិធានវិន័យសំរាប់សិស្សានុសិស្ស 

លក្ខខ័ណ្ឌក្នុងការចូលរៀនថា្នក់ភាសាខ្មែរ

១. សំរាប់ថ្នាក់មត្តេយ្យកំរិតទាបសិស្សត្រូវមាន អាយុចាប់ពីអាយុ ៣ ឆ្នាំឡើង។

២. សំរាប់ថ្នាក់មត្តេយ្យកំរិតមធ្យម សិស្សត្រូវមាន អាយុចាប់ពី ៤ឆ្នាំឡើង។

៣. សំរាប់ថ្នាក់មត្តេយ្យកំរិតខ្ពស់ សិស្សត្រូវមាន អាយុចាប់ពី ៥ ឆ្នាំឡើងទៅ។

៤. សំរាប់ថ្នាក់ទី១ ឡើងទៅ​ ត្រូវឆ្លងកាត់ Placement Test ជាមុនសិនទើបអាច ចូលរៀននៅក្នុងសាលា បាន។ ក្នុងករណីដែលមានលិខិតបញ្ជាក់ពីសាលា រឺ វិទ្យាស្ថាន ផ្សេងៗអាចចូលរៀនបានដោយមិនចាំបាច់ ឆ្លងកាត់ Placement Test នោះទេ។

៥. ត្រូវទិញសំលៀកបំពាក់របស់សាលាចំនួន ២ ឈុត។

៦. ត្រូវបំពេញពាក្យសុំចូលរៀនដោយបិទរូបថត ត្រឹមត្រូវ។                                                               

៧. គោរពតាមវិធានវិន័យរបស់សាលា។              

៨. ត្រូវមានការយល់ព្រមពីអាព្យាបាល។

វិធានវិន័យរបស់សាលា                       ​

បទបញ្ជាផ្ទៃក្នុងសំរាប់សិស្សានុសិស្ស

STUDENT DISCIPLINARY RULE

ឥរិយាបទចំពោះថ្នាក់រៀន និង មិត្តរួមថ្នាក់

ប្រការ១: ត្រូវមករៀនអោយបានទៀងទាត់ និង ទាន់ ពេលវេលា។ ក្នុងករណីមកយឺត ២០ នាទីទុក ថាអវត្តមាន ហើយត្រូវទៅសុំការអនុញ្ញាត្តិចូលរៀន ពីនាយកសាលា រឺ ប្រធានវិន័យក្នុងសាលាជាចាំ បាច់។

ប្រការ២: មិនត្រូវបង្ករសំលេងអ៊ូរអរដែលធ្វើអោយ ខូចសណ្តាប់ធ្នាប់ រឺ រំខានដល់ថ្នាក់ដ៏ទៃ។

ប្រការ៣: ហាមខាកស្តោះ រឺ ចោលសំរាមក្នុងថ្នាក់ រៀន។ ហាមប្រើពាក្យអាសអាភាស (ជេរ, ដៀល) ចំពោះមិត្តរួមថ្នាក់។

ប្រការ៤: មិនអនុញ្ញាត្តិអោយយកម្ហូបអាហារដែល  បង្ករអោយ មានក្លិនចូលក្នុងសាលា។ និង ហាម ដាច់ខាតការយកគ្រឿងញៀន រឺ គ្រឿងផ្ទុះចូល ក្នុងសាលា។

ប្រការ៥: ត្រូវដាក់កង់ រឺ ម៉ូតូ ក្នុងក្នុងកន្លែងផ្ញើរ ដែលបានកំនត់ ជៀសវាងការដាក់ឥតសណ្តាប់ ធ្នាប់ដែលបណ្តាលអោយបាត់ផងដែរ។

ប្រការ៦: ហាមយកទូរស័ព្ទ រឺ ទទួលទូរស័ព្ទក្នុង បន្ទប់រៀនដែលរំខានដល់ការសិក្សា។ (ករណីយក ចូលបានលុះត្រាណាដាក់ សំលេងញ័រ ឬ សុំការ អនុញ្ញាត្តិនិយាយខាងក្រៅ។

ប្រការ៧: សិស្សានុសិស្សទាំងអស់ត្រូវមានសំភារៈ សិក្សាពេលសិក្សានៅក្នុងថ្នាក់រៀន។

ប្រការ៨: ចំពោះសិស្សានុសិស្សដែលអវត្តមានក្នុង ការប្រលងទោះប្រចាំខែ ឬ ឆមាសក្តីត្រូវធ្វើការ ប្រលងសង។ រាល់ការប្រលងធ្លាក់មុខវិជ្ជាណាមួយ ត្រូវធ្វើការប្រលងសងវិញ រួមជាមួយការផាកពិន័យ ផងដែរ។

ប្រការ៩: រាល់ការឈប់សំរាកត្រូវសុំច្បាប់ដោយ មានមូលហេតុសមស្របទៅនិងស្ថានភាពជាក់ ស្តែង។

ឥរិយាបទចំពោះលោកគ្រូ-អ្នកគ្រូ

ប្រការ១០: លោកគ្រូ-អ្នកគ្រូជាអ្នកផ្តល់ចំណេះវិជ្ជា យ៉ាងសំខាន់ដល់សិស្សានុសិស្ស ដូចនេះសិស្សានុ សិស្សទាំងអស់ត្រូវគោរពលោកគ្រូ-អ្នកគ្រូទាំងអស់ នៅក្នុងសាលា។

ប្រការ១១: ហាមចូលបន្ទប់លោកគ្រូ-អ្នកគ្រូដោយ គ្មានការអនុញ្ញាត្តិជាដាច់ខាត។

ប្រការ១២: ហាមចេញទៅក្រៅថ្នាក់ រឺ ទៅផ្ទះដោយ គ្មានការអនុញ្ញាត្តិពីលោកគ្រួ-អ្នកគ្រូ។

សំរាប់សំលៀកបំពាក់ឯកសណ្ឋាន

ប្រការ១៣: សិស្សានុសិស្សទាំងអស់ត្រូវស្លៀក សំលៀកបំពាក់ដែលសាលាកំនត់, ដូចជាត្រូវមាន បូរក រឺ ក្រវ៉ាត់ក, ស្លាកឈ្មោះជានិច្ចនៅក្នុងសាលា

ប្រការ១៤: សិស្សានុសិស្សទាំងអស់ត្រូវកាត់សក់ អោយបានសមរម្យ។

ប្រការ១៥: បើសិស្សានុសិស្សល្មើស និង វិធាន វិន័យខាងលើសាលា និង ធ្វើការផាកពិន័យតាម ការកំនត់របស់សាលា។ ក្នុងករណីមិនរៀងចាល សាលា និង បញ្ឈប់ការសិក្សាដោយគ្មានការតវ៉ា។

លក្ខខ័ណ្ឌក្នុងការសិក្សា                            

  1.  សិស្សានុសិស្សត្រូវមកសិក្សាអោយបានទៀងទាត់   និង ទាន់ពេលវេលាតាមការកំណត់របស់សាលា។
  2. ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា។
  3. ត្រូវមានសំលៀកបំពាក់ត្រឹមត្រូវតាមការកំណត់   របស់ សាលា។
  4. ត្រូវមានសំភារៈគ្រប់គ្រាន់តាមកាលវិភាគដែល សាលាកំណត់អោយ។
  5. រៀងរាល់ការឈប់សំរាកត្រូវសុំច្បាប់ ករណីឥត ច្បាប់ចំនួន១០ ដង ត្រូវប្រលងសង។
  6. ក្នុងករណីប្រលងធ្លាក់មុខវិជ្ជាណាមួយត្រូវធ្វើការ ប្រលងសងទោះថ្នាក់ភាសាខ្មែរ រឺ ថ្នាក់ភាសាអង់គ្លេស ក៏ដោយ។ រៀងរាល់ការប្រលងសងត្រូវធ្វើការផាក ពិន័យតាមមុខវិជ្ជាដែលធ្លាក់នោះ។

លក្ខខ័ណ្ឌក្នុងការប្រលង                            

  1. ត្រូវមានវត្តមានក្នុងការប្រលងទោះការប្រលងប្រចាំ ខែ រឺ ប្រចាំឆមាសក៏ដោយ។ ក្នុងករណីអវត្តមានមុខ វិជ្ជាប្រលងចាប់ពី ៣ មុខវិជ្ជាចាត់ទុកថាធ្លាក់ដោយ ស្វ័យប្រវត្តិ និង ត្រូវធ្វើការប្រលងសងវិញគ្រប់មុខ។
  2. មិនអនុញ្ញាតិ្តអោយសួរ ឬ លួចមើលឯកសា ក្នុង ករណីចាប់ឯកសាបាន២ដង អនុប្រយោគត្រូវអោយ ធ្លាក់មុខវិជ្ជានោះដោយស្វ័យប្រវត្តិ។
  3. មិនអនុញ្ញាត្តិអោយយកទូរស័ព្ទ រឺ កុំព្យូទ័រចូលក្នុង បន្ទប់ប្រលង។ (ក្នុងករណីពិសេសអាចយកទូរស័ព្ទ ចូលក្នុងបន្ទប់ប្រលងបាន)
  4. មិនអនុញ្ញាតិ្តអោយចេញក្រៅក្នុងពេលកំពុងប្រលង។ (ករណីចូលបន្ទប់ទឹកបានចំនួន១លើក ដោយមាន រយះពេលកំនត់ត្រឹម១០នាទីយ៉ាងយូរ។)

 សូមចុចលើ Application Form ដើម្បីទាញយក ទម្រង់ចុះឈ្មោះចូលរៀនថ្នាក់ភាសាខ្មែរ, អង់គ្លេស និង សិល្បះ

Application Form.pdf Application Form.pdf
Size : 266.318 Kb
Type : pdf
Make a Free Website with Yola.