ស្ថាបនិកសាលាអាយប៊ូក

លោកៈ ហួន កុម្ភះ

សម្តីពីនាយកសាលា

ពិភពលោកនាពេលបច្ចុប្បន្នកំពុងមានការរីកចំរើន ឯចំនួន ប្រជាជនក៏កាន់ តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។​ បច្ចេកវិទ្យា កាន់តែរីកចំរើន ស្របពេល ជាមួយគ្នាផងដែរ។ ក្នុងនោះភាសា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទំនាក់ទំនង ជាមួយដៃគូរ អាជីវកម្ម នៅលើពិភពលោក ស្របគ្នានោះដែរបច្ចេកវិទ្យាត្រូវដើរតួនាទី យ៉ាងសំខាន់ក្នុងការក្នុងការរួម ចំណែកក្នុងការអភិវឌ្ឍន៍។ ដើម្បី ឆ្លើយតបនិងតម្រូវការទីផ្សារពាណិជ្ជកម្មដ៏ធំមួយនេះ សាលា អភិវឌ្ឍន៍ អាស៊ីបាន ចូលរួមចំណែកក្នុងការជួយលើកកំពស់ផ្នែក វិស័យអប់រំផ្នែក ភាសាជាតិ អន្តរជាតិ បច្ចេកវិទ្យា និង ជំនាញ ឯកទេស ផ្សេងៗ ផ្តោតចំគោល ដៅដែលសង្គមត្រូវការ ។ វិន័យ   សីលធម៌     សច្ចៈធម៌      គុណធម៌ ជាគោលការណ៍ចំបងដែល សាលាផ្តោតលើ។

 

ទស្សនៈវិស័យ

សាលា អាយប៊ូក និងពង្រីកវិសាលភាពដ៏ធំមួយ និង ជាកន្លែងដែលផ្តល់ ការអប់រំផ្នែកធនធានធានមនុស្ស ដែលមាន គុណភាពខ្ពស់ ព្រមទាំងមាន ប្រជាប្រិយភាពដែលត្រូវបាន គេទទួលស្គាល់ក្នុងប្រទេសកម្ពុជា។

 

បេសកម្ម និង យុទ្ធសាស្រ្ត

ដើម្បីសម្រេចបាននូវគោលដៅខាងលើ យើងនិងអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវយុទ្ធសាស្រ្តដូចខាងក្រោមៈ

  • ពង្រីកសាខា ដើម្បីមានការងាយស្រួលសំរាប់ការផ្ទេ ការសិក្សារបស់សិស្សនុសិស្ស
  • កំណត់យុទ្ធសាស្រ្តដឹកនាំ
  • បំពាក់ឧបករណ៍សិក្សាទំនើបៗ និង ទាន់សម័យ
  • កម្មវិធីសិក្សាស្របតាមនិយានគរុកោសល្យ
  • បង្កើតបណ្ណាល័យសំរាប់សិស្សានុសិស្សចូលស្វ័យសិក្សា
  • បង្កើតមណ្ឌលស្វ័យសិក្សាសំរាប់បុគ្គលិកគ្រូ
  • លើកកំពស់ និង ធានាគុណភាពនៃការអប់រំ
  • រក្សានិរន្តិ៍ភាពនៃការសិក្សា។

 __________________________________________________________________________________

 

Make a Free Website with Yola.